z

អំពី PPIU

ប្រវត្តិសាកលវិទ្យាល័យ


          សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (ស.ភ.ព.អ) បានចាប់បដិសន្ធិនាឆ្នាំ២០០២ ជា “សាកលវិទ្យាល័យអាស៊ាន” ក្រោមការផ្តួចផ្តើមរបស់សាកលវិទ្យាធិការ លោកស្រី ទេព កូលាប ដែលជាបញ្ញវន្តខ្មែរមួយរូបប្រកបដោយស្មារតី ឆន្ទៈ និង ឧត្តមគតិខ្ពង់ខ្ពស់ និងមោះមុត សម្រាប់វិស័យឧត្តមសិក្សា​ របស់កុលបុត្រ កុលធីតាកម្ពុជាជំនាន់ក្រោយ។ លោកស្រីសាកលវិទ្យាធិការ បានបូជាទាំងកម្លាំងកាយ ចិត្ត កិត្តិយស និងទ្រព្យធនផ្ទាល់ខ្លួន ដើម្បីកសាង និង ពង្រីកសាកលវិទ្យាល័យ ចាប់តាំងពីមាននិស្សិតត្រឹមតែ ១០៥០នាក់ រហូតដល់ ៧០០០នាក់ និងពីជួលមូលដ្ឋានរូបវន្តរហូតដល់កសាងបានហេដ្ឋារចនាសម័្ពន្ធរូបវន្តដែលប្រកបដោយផាសុកភាព មានបរិដ្ឋានល្អសម្រាប់ការសិក្សារបស់និស្សិត។

          សាកលវិទ្យាល័យបានប្តូរឈ្មោះមកជា “សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ -ស.ភ.ព.អ” (Phnom Penh International University - PPIU) នៅឆ្នាំ២០០៦ តាមអនុក្រឹត្យលេខ ១១១ អនក្រ. បក ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន និងកីឡា។

 

I. ចក្ខុវិស័យ (Vision)         

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ អនុលោមតាមគុណភាពអប់រំស្តង់ដារជាតិ និងអន្តរជាតិដោយឈរលើការអប់រំឌីជីថល និងការស្រាវជ្រាវជាគោល។

II. បេសកកម្ម (Mission)

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សម្រេចបានការផ្ដល់នូវចំណេះដឹង និងជំនាញដោយបញ្ជ្រាបនូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

និងការស្រាវជ្រាវ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈនិងសីលធម៌ខ្ពស់ ឆ្លើយតបទីផ្សារការងារ។

III. គុណតម្លៃ (Values) - IDT

សាកលវិទ្យោល័យភ្នំពេញអន្តរជាតិ រក្សាខ្ជាប់នូវសុចរិតភាព ទំនុកចិត្ត សេចក្ដីថ្លៃថ្នូរនិងភាពជាមគ្គុទេស។


* គោលបំណង (Goals-what we must achieve to be successful?)

    ដើម្បីសម្រេចបាននូវចក្ខុវិស័យនិងបេសកកម្មខាងលើ  PPIUនឹង៖

          1. ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ដោយបញ្ជ្រាបបច្ចេកវិទ្យាឌីជីថលនិងការស្រាវជ្រាវ។

          2. បង្កើនទំនាក់ទំនងជាមួយស្ថាប័ន សហគ្រាស អង្គការជាតិ-អន្តរជាតិ និងគ្រឹះស្ថានសិក្សា

          3. ពង្រឹងសមត្ថភាពបុគ្គលិកអប់រំ (academic/non-academic) និងនិស្សិត រួមទាំងការ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

          4. ថែរក្សា និងបន្តវប្បធម៌ការងារជាក្រុម។

​          5. បន្តថែរក្សាវប្បធម៌ស្រាវជ្រាវនិងធានាគុណភាព។

          6. ធ្វើឲ្យប្រសើរឡើងសេវាបច្ចេកវិទ្យាព័ត៌មានវិទ្យា។

          7. កែលម្អជាប្រចាំសេវាកម្មគាំទ្រការសិក្សា និងកិច្ចការរដ្ឋបាល។

          8. ពង្រឹងអភិបាលកិច្ចល្អ និងហេដ្ឋារចនាសម្ព័ន្ធ។

          9. បន្តកិត្តនាមសាកលវិទ្យាល័យ។

          ដកស្រង់ចេញពីផែនការយុទ្ធសាស្ត្រ PPIU ២០២០-២០២៥

Facebook Page

Count Visitor

hit counter