កម្រិតសិក្សា៖
បច្ចុប្បន្ន សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPU) បាន និងកំពុងតែផ្តល់នូវសេវាកម្មសិក្សាដល់និស្សិតគ្រប់ជំនាន់ ទៅតាមកម្រិតសិក្សាដូចខាងក្រោម៖
- ការសិក្សាជំនាញវគ្គខ្លី
- ការសិក្សាកម្រិតបរិញ្ញាបត្ររង (រយៈពេលពីរឆ្នាំ ទៅបីឆ្នាំ)
- ការសិក្សាកម្រិតបរិញ្ញាបត្រ (រយៈពេលបួនឆ្នាំ ទៅប្រាំមួយឆ្នាំ)
- ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (រយៈពេលពីរឆ្នាំទៅបីឆ្នាំ)
- ការសិក្សាថ្នាក់បណ្ឌិត (ពីបីឆ្នាំទៅប្រាំមួយឆ្នាំ)
និស្សិតអាចជ្រើសរើសនូវជំនាញទៅតាមចំណូលចិត្ត តាមមហាវិទ្យាល័យដូចតទៅ៖
- មហាវិទ្យាល័យពាណិជ្ជសាស្ត្រ និងទេសចរណ៍៖
~ គណនេយ្យ (Accounting)
~ គ្រប់គ្រង (Management)
~ ទីផ្សារ (Marketing)
~ គ្រប់សណ្ឋាគារ-ទេសចរណ៍ (Hotel & Tourism Management)
~ គ្រប់គ្រប់ឡូជីស្ទីក (Logistic Management)
- មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច៖
~ ហិរញ្ញវត្ថុ-ធនាគារ (Finance & Banking)
~ អភិវឌ្ឍសេដ្ឋកិច្ច (Economic Development)
~ រដ្ឋបាលសាធារណៈ (Public Administration)
~ ច្បាប់ (Law)
~ ទំនាក់ទំនងអន្តរជាតិ (International Relation)
- មហាវិទ្យាល័យវិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា៖
~ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
~ គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management Information System)
~ វិស្វកម្មទូរគមនាគមន៍ (Telecommunications)
- មហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ៖
~ ភាសាអង់គ្លេសអប់រំ (English for Education)
~ ភាសាអង់គ្លេសពាណិជ្ជកម្ម (English for Business)
ការសិក្សា
ដើម្បីទទួលបានជោគជ័យក្នុងការសិក្សាលើមុខវិជ្ជានីមួយៗ និស្សិតត្រូវគោរព និងអនុវត្តតាមបទបញ្ញត្តិដូចខាងក្រោម៖
- ការផ្តល់ពិន្ទុលើមុខវិជ្ជានីមួយៗ ត្រូវបានកំណត់ដូចខាងក្រោម៖
- (Ongoing Class Assessment – OCA) ៥៥% រួមមាន៖
- ការមករៀនទៀងទាត់ ១០%
- ធ្វើកិច្ចការជាក្រុម ឬ ខ្លួនឯង (Assignments – group/individual) ២០%
- (Mid-Term) ២៥%
- ប្រឡងបញ្ចប់ឆមាស (Final Exam) ៤៥%
- ដើម្បីទទួលបានពិន្ទុក្នុងថ្នាក់ និងបានចូលប្រឡងបញ្ចប់ឆមាសលើមុខវិជ្ជានីមួយៗ និស្សិតត្រូវ៖
- មករៀនឱ្យបានទៀងទាត់។ ករណីអវត្តមានអត់ច្បាប់ចំនួន ០៨ (ប្រាំបី) ដង ឬការអវត្តមានមានច្បាប់ និងអត់ច្បាប់ចំនួន ១០ (ដប់) ដង នោះ នឹងទទួលបានពិន្ទុ OCA សូន្យ (០)។
- និស្សិតដែលទទួលបានពិន្ទុ OCA សូន្យ នឹងមិនអនុញ្ញាតឱ្យប្រឡងបញ្ចប់ឆមាសទេ។
- PPIU /
- មុខវិជ្ជានីមួយៗ និស្សិតត្រូវទទួលបានពិន្ទុយ៉ាងតិចបំផុត ៦០/១០០ ទើបជាប់។
- លើសពីនេះទៀតដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងប្រទេស សហគមន៍អាស៊ាន ក៏ដូចជាសកលលោក និស្សិតនៃ PPIU ទាំងអស់តម្រូវឱ្យរៀនភាសាអង់គ្លេសដែលរៀបចំដោយ PPIU តាមកម្មវិធី English Proficiency Program – EPP ដែលមានប្រាំកម្រិត (Five Competencies – C1-5)៖
- កម្រិតបរិញ្ញាបត្ររង ត្រូវបញ្ចប់ដោយជោគជ័យទាបបំផុតត្រឹមកម្រិត C2 ព្រមគ្នានឹងការបញ្ចប់កម្រិតសិក្សារបស់ខ្លួនតាមជំនាញនីមួយៗ លើកលែងជំនាញភាសាអង់គ្លេស។
- កម្រិតបរិញ្ញាបត្រ ត្រូវបញ្ចប់ដោយជោគជ័យទាបបំផុតត្រឹមកម្រិត C3 មិនឱ្យហួសក្រោយពីការបញ្ចប់ឆមាសទី៥ (ឆ្នាំទី៣ ឆមាសទី១) ដោយជោគជ័យ។
- បេក្ខជនសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតត្រូវបញ្ចប់ដោយជោគជ័យកម្រិត C5។
- និស្សិតដែលមានវិញ្ញាបនបត្រ ឬលិខិតសំគាល់ពីកម្រិតសិក្សាភាសាអង់គ្លេសពីគ្រឹះស្ថានសិក្សានានា អាចដាក់ជូន PPIU ដើម្បីធ្វើសមមូលភាពទៅនឹង EPP ជូន។
- និស្សិតក៏តម្រូវផងដែរឱ្យចូលរួមរាល់សិក្ខាសាលា កិច្ចប្រជុំផ្សព្វផ្សាយផ្សេងៗ ដើម្បីពង្រឹងពុទ្ធីទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង (Hard & Soft Skills)។ លើសពីនេះទៀតដើម្បីឲ្យដំណើរការសិក្សាប្រព្រឹត្តិទៅបានទទួលជោគជ័យប្រកបដោយគុណភាពនិស្សិតត្រូវយល់ដឹងនូវរាល់បទបញ្ញត្តិ ឬបទបញ្ជាផ្ទៃក្នុងនៃ PPIU ឱ្យបានច្បាស់លាស់។