ឆ្លើយតបទៅនឹងស្តង់ដារនៃគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា សាកលវិទ្យាល័យបានកំណត់យក ១ ក្រេឌីតនៃម៉ោងសិក្សាលើទ្រឹស្តីស្មើនឹង ១៥ ម៉ោង។ ១ ក្រេឌីតនៃការអនុវត្តនៅបន្ទប់ពិសោធន៍ស្មើនឹង ៣០ ម៉ោង។ ១ ក្រេឌីតនៃការអនុវត្តនៅតាមរោងចក្រ សហគ្រាស ការដ្ឋាន ឬកសិដ្ឋានស្មើនឹង ៤៥ ម៉ោង។ រាល់មុខវិជ្ជានីមួយៗ និស្សិតត្រូវទទួលពិន្ទុយ៉ាងតិចបំផុត ៦០ ឡើងទៅទើបជាប់ ពុំនោះសោតនឹងត្រូវរៀនមុខវិជ្ជានោះឡើងវិញ។ ក្នុងឆមាសនីមួយៗ បើនិស្សិតធ្លាក់ពី ៣ មុខវិជ្ជាឡើងទៅ នឹងត្រូវរៀនត្រួតឆមាស។ ករណីនិស្សិតធ្លាក់ ១ ឬ ២ មុខ និស្សិតត្រូវបានអនុញ្ញាតឲ្យឡើងថ្នាក់ តែត្រូវរៀនសងឲ្យបានជាប់នូវមុខវិជ្ជាដែលធ្លាក់។ គ្រប់កម្រិតសិក្សាទាំងអស់និស្សិតត្រូវរៀនឲ្យបានជាប់លើគ្រប់មុខវិជ្ជាទើបមានសិទ្ធិប្រឡងបញ្ចប់ការសិក្សា។ និស្សិតដែលអាចចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បានលុះត្រាទទួលបានមធ្យមភាគសរុបយ៉ាងតិច ៣ (GPA is at least 3)។ និស្សិតដែលអាចចូលសិក្សាបន្តថ្នាក់បណ្ឌិតបានលុះត្រាតែទទួលបានមធ្យមភាគសរុបយ៉ាងតិច ៣,៥ (បីកន្លះ) និងបានសសេរនិក្ខេបបទបញ្ចប់ការសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
១. កម្មវិធីសិក្សា
- ថ្នាក់បរិញ្ញាបត្ររង
- ថ្នាក់បរិញ្ញាបត្រ
- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- ថ្នាក់បណ្ឌិត
២. ការបង់ថ្លៃសិក្សា
- បង់រំលោះ
- បង់តាមឆមាស
- បង់មួយឆ្នាំ
- បង់មួយចប់ការសិក្សា
កម្រិតសិក្សា |
ជំនាញសិក្សា |
ឆ្នាំទី ១ |
ឆ្នាំទី ២ |
ឆ្នាំទី ៣ |
ឆ្នាំទី ៤ |
|||||||||
រយះពេល |
១ឆ្នាំ | ១ឆមាស | ១ឆ្នាំ | ១ឆមាស | ១ឆ្នាំ | ១ឆមាស | ១ឆ្នាំ | ១ឆមាស | ||||||
បរិញ្ញាបត្ររង | គ្រប់មុខ | 576$ | 307$ | 560$ | 291$ | -NO- | ||||||||
បរិញ្ញាបត្រ |
-គណនេយ្យ -រដ្ឋបាលសាធារណៈ -ហិរញ្ញវត្ថុនិងធនាគារ -អភិវឌ្ឍសដ្ឋកិច្ច |
456$ | 247$ | 540$ | 270$ | 540$ | 270$ | 540$ | 270$ | |||||
-ភាសាអង់គ្លេសអប់រំ/ពាណិជ្ជកម្ម -គ្រប់គ្រងសណ្ឋាគារ និង ទេសចរណ៌ |
496$ | 267$ | 580$ | 290$ | 580$ | 290$ | 580$ | 290$ | ||||||
គ្រប់គ្រងព័ត៌មានវិទ្យា | 506$ | 272$ | 590$ | 590$ | 590$ | |||||||||
ទំនាក់ទំនងអន្តរជាតិ | 616$ | 327$ | ||||||||||||
គ្រប់គ្រងការដឹកជញ្ជូន | 1216$ | 627$ | ||||||||||||
បរិញ្ញាបត្រជាន់ខ្ពស់ | 750$ | |||||||||||||
បណ្ឌិត | 1400$ | |||||||||||||
វិជ្ជាជីរៈរយៈពេលខ្លី | អាស្រ័យលើការជ្រើសរើសការសិក្សា និងកម្រិតសិក្សា |
៣. និស្សិតផ្ទេរពីសាកលវិទ្យាល័យនានា
៤. វេនសិក្សា
- ព្រឹក
- រសៀល
- យប់
- ចុងសប្តាហ៍ (ថ្ងៃសៅ និងថ្ងៃអាទិត្យ)
លក្ខ័ណ្ឌចុះឈ្មោះចូលរៀន
១. ថ្នាក់បរិញ្ញាបត្ររង
- ពាក្យសុំចូលរៀនមួយច្បាប់
- រូបថតចំពីមុខផ្ទៃពណ៌ស (បុរសត្រូវពាក់អាវធំ និងមានក្រវ៉ាត់ក នារីត្រូវពាក់អាវពណ៌ស) ចំនួនប្រាំពីរសន្លឹក ទំហំ ៤x៦
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសើ្ម ឬវិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ថាបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របញ្ចាប់ការសិក្សាថ្នាក់ទី១២ ដោយមានបញ្ជាក់ពីសាលាខេត្ត-ក្រុង ឬអាជ្ញាធរមានសមត្ថកិច្ច ។
២. ថ្នាក់បរិញ្ញាបត្រ
- ពាក្យសុំចូលរៀនមួយច្បាប់
- រូបថតចំពីមុខផ្ទៃពណ៌ស (បុរសត្រូវពាក់អាវធំ និងមានក្រវ៉ាត់ក នារីត្រូវពាក់អាវពណ៌ស) ចំនួនប្រាំពីរសន្លឹក ទំហំ ៤x៦
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសើ្ម ឬវិញ្ញាបនបត្របណ្តោះអាសន្ន បញ្ជាក់ថាបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានបញ្ជាក់ពីសាលាខេត្ត-ក្រុង ឬអាជ្ញាធរមានសមត្ថកិច្ច ។
៣. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- ពាក្យសុំចូលរៀនមួយច្បាប់
- រូបថតចំពីមុខផ្ទៃពណ៌ស (បុរសត្រូវពាក់អាវធំ និងមានក្រវ៉ាត់ក នារីត្រូវពាក់អាវពណ៌ស) ចំនួនប្រាំពីរសន្លឹក ទំហំ ៤x៦
- សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ដោយមានបញ្ជាក់ពីសាលាខេត្ត-ក្រុង ឬអាជ្ញាធរមានសមត្ថកិច្ច។
៤. ថ្នាក់បណ្ឌិត
- ពាក្យសុំចូលរៀនមួយច្បាប់
- រូបថតចំពីមុខផ្ទៃពណ៌ស (បុរសត្រូវពាក់អាវធំ និងមានក្រវ៉ាត់ក នារីត្រូវពាក់អាវពណ៌ស) ចំនួនប្រាំពីរសន្លឹក ទំហំ ៤x៦
- សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រសមមូលដោយមានបញ្ជាក់ពីសាលាខេត្ត-ក្រុង ឬអាជ្ញាធរមានសមត្ថកិច្ច។
ករណីដែលនិស្សិតធ្វើការបញ្ជាក់ឯកសារមិនទាន់ តម្រូវឲ្យពួកគាត់បំពេញពាក្យជំពាក់ឯកសារ ។